ជំពូក ៩

1 ភាពអាប់អួនឹងត្រូវបានបណ្ដេញចេញពីទឹកដីដែលរងទុក្ខវេទនានេះ កាល​ពី​ដើម ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹកដីសាប់‌យូឡូន និង​ស្រុក​ណែប‌ថា‌លី​ត្រូវ​គេ​មើល‌ងាយ តែ​ទៅ​អនាគត ព្រះអង្គ​នឹង​ប្រទាន​ឲ្យ ស្រុក​នៅ​តាម​ឆ្នេរ​សមុទ្រ ស្រុក​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ និង​ស្រុក​កាលី‌ឡេ​ដែល​មានសាសន៍​ដទៃ រស់​នៅ​បាន​រុងរឿង​ឡើង។ 2 ប្រជាជនដែលដើរក្នុងសេចក្ដីងងឹត​​ និងបានឃើញពន្លឺដែលភ្លឺចិញ្ចាញចិញ្ចែង អស់អ្នកដែលបានរស់នៅក្នុងទឹកដីស្រមោលនៃសេចក្ដីស្លាប់ ក៏និងមានពន្លឺភ្លឺមកលើពួកគេ។​ 3 ព្រះអង្គ​បានធ្វើឲ្យ​ប្រជា‌ជាតិ​នេះ​បាន​ចម្រើន​ឡើង ព្រម​ទាំង​​មាន​អំណរផង។ ពួកគេ​មាន​អំណរ​នៅ​ចំពោះ​ព្រះ‌អង្គ ដូច​ជា​អំណរ ក្នុង​រដូវ​ចម្រូត ហើយ​ដូច​ជា​អំណរ​នៃ​មនុស្ស ដែល​កំពុង​តែ​ចែក​របឹប​គ្នា។ 4 ដ្បិត​ព្រះអង្គ​បំបាក់​នឹម ដែល​ខ្មាំង​សត្រូវ​ដាក់​លើ​គេ ហើយ​ឲ្យ​រួច​ពី​ការ​ជិះ‌ជាន់ នោះអ្នកនឹងត្រូវខ្ជះខ្ជាយដូច​ជា​នៅ​គ្រា​នៃ​ពួក​ជនជាតិ​ម៉ាឌាន​ដែរ។ 5 ដ្បិតគ្រប់ទាំងស្បែកជើង​របស់​ទាហាន ដែល​តែងតែ​រុក​ទន្ទ្រាន ហើយ​សម្លៀក‌បំពាក់​ប្រឡាក់​ជោក​ដោយ​ឈាម នោះ​នឹង​ត្រូវ​ដុត ហើយជា​ចំណី​ដល់​ភ្លើង។ 6 ដ្បិត​មាន​បុត្រ​មួយ​​កើត​មកសម្រាប់​យើងហើយគ្រប់ទាំងក្បួនច្បាប់នឹងស្ថិតនៅលើស្មារបស់ព្រះអង្គ ហើយ​គេ​នឹង​ហៅ​ព្រះ‌នាម​ព្រះ‌អង្គ​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះ‌ចេស្តាព្រះ‌វបិតា​ដ៏​គង់​នៅ​អស់‌កល្ប និង​ជា​ម្ចាស់​នៃ​សន្តិភាព។ 7 ព្រះ‌រាជ‌បុត្រ​នោះ​នឹង​លាត​សន្ធឹង​អំណាច ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​រាជ​បល្ល័ង្ក​របស់​ព្រះ‌បាទ ដាវីឌ និង​នគរ​របស់​ព្រះអង្គ មាន​សេចក្ដី​សុខ‌សាន្ត​រហូត​ត​ទៅ ព្រះអង្គ​យក​សេចក្ដី​សុចរិត និង​យុត្តិធម៌មក​ពង្រឹង​នគរ​របស់​ព្រះអង្គ​ឲ្យ​គង់‌វង្ស ចាប់​ពី​ពេល​នេះ រហូត​អស់‌កល្ប​ជា​អង្វែង ត​រៀង​ទៅ។ ដ្បិត​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹងធ្វើការនេះ។ 8 ព្រះបន្ទូលព្រះអម្ចាស់បានទាស់ប្រឆាំងនឹងលោកយ៉ាកុបហើយវាបានធ្លាក់មកលើជនជាតិអីុស្រាអែល។ 9 ប្រជាជនទាំងអស់នឹងបានស្គាល់ ទាំងអេប្រាអ៊ីមនិងប្រជាជននៅស្រុកសាម៉ារី ដែលនិយាយដោយអំនួតនិងចិត្តក្រអឺតក្រទម 10 «ជញ្ជាំង​ឥដ្ឋ​បាន​រលំ​ តែ​យើង​នឹង​សង់​ឡើង​ដោយ​ថ្ម​ដាវិញ គេ​បាន​កាប់​រំលំ​សសរ​ធ្វើ​ពី​ដើម​ត្បែង តែ​យើង​នឹង​យក​សសរ​ធ្វើ​ពី​ដើម​ផ្ចឹកមក​ជំនួស​វិញ»។ 11 ដូច្នេះហើយ ព្រះ‌អម្ចាស់​នឹង​នាំ​បច្ចា‌មិត្ត​របស់​ស្ដេច​រេស៊ីន ឲ្យ​មក​វាយ​លុក​ពួក​គេ 12 ​នឹង​ពង្រឹង​កម្លាំង​ខ្មាំង​សត្រូវ​របស់​គេ ជន‌ជាតិ​ស៊ីរី​នៅ​ខាង​កើត ហើយ​ជន‌ជាតិ​ភីលីស្ទីន​នៅខាង​លិច។ ខ្មាំង​សត្រូវ​ត្របាក់​លេប​អុីស្រា‌អែលដោយម៉ាត់។ ក្នុងគ្រប់ការទាំងនេះ ក៏​ព្រះ‌ពិរោធ​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែល គឺ​ព្រះ‌អម្ចាស់​នៅ​តែ​លាត​ព្រះ‌ហស្ដ ចាំ​វាយ​គេ​ជានិច្ច។ 13 ប៉ុន្តែមនុស្សនឹងមិនងាកមករកព្រះអង្គ ដែលវាយពួកគេទេហើយពួកគេក៏មិនស្វែងរកព្រះអម្ចាស់នៃពិភពទាំងមូលដែរ។ 14 ដូច្នេះព្រះអម្ចាស់នឹងកាត់ផ្តាច់ក្បាលនិងកន្ទុយកណ្តាល របស់​ជនជាតិ​អុីស្រា‌អែល​ចេញ ក្នុង​ថ្ងៃ​តែ​មួយ។ 15 ពួកអ្នកដឹកនាំនិងពួកអភិជនដែលជាប្រមុខ ហើយព្យាការីដែលបង្រៀនសេចក្តីកុហកគឺជាកន្ទុយ។ 16 អ្នកដែលដឹកនាំប្រជាជននេះឲ្យគេវង្វេង ហើយអ្នកដែលត្រូវបានគេដឹកនាំគឺត្រូវបានលេបត្របាក់។ 17 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់មិន​អាណិតយុវជន​របស់​ពួក​គេ​ឡើយ ព្រះអង្គ​ក៏​មិន​មេត្តា​ក្មេង​កំព្រានិង​ស្ត្រី​មេម៉ាយ​របស់​ពួក​គេ​ដែរ ពួកគេសុទ្ធតែជាមនុស្សមិនគោរពព្រះនិងជាមនុស្សអាក្រក់ ហើយមាត់របស់គេនិយាយពាក្យល្ងីល្ងើ។ ក្នុងការទាំងនេះ ធ្វើឲ្យ​ព្រះ‌ពិរោធ​នៃព្រះអង្គមិនស្ងប់​ដដែល គឺ​ព្រះ‌ហស្ដព្រះអង្គ ចាំ​វាយ​​គេ​ជានិច្ច។ 18 មនុស្សអាក្រក់នឹងដុតដោយភ្លើង ​វាបានឆេះ​គុម្ព​បន្លា និង​គុម្ព​រពាក់ រួច​ហើយ​រាល‌ដាល​ឆេះ​ព្រៃ​របោះធ្វើ​ឲ្យ​មាន​ផ្សែង​ខ្មួល‌ខ្មាញ់​ហុយ​ឡើង​។ 19 ដោយសេចក្ដីក្រោធរបស់ព្រះអម្ចាស់នៃពិភពលោកទាំងមូល ទឹក​ដី​របស់​គេ​នឹង​ត្រូវ​ឆាប‌ឆេះហើយ​ប្រជា‌ជន​នឹង​ក្លាយ​ទៅ​ជា​ចំណី​ របស់ភ្លើង។ គ្នាអ្នកណា​ត្រាប្រណីដល់បងប្អូនរបស់ខ្លួនឡើយ។ 20 ពួកគេបានយកអាហារដោយដៃស្តាំ តែគេ​នៅ​តែ​ឃ្លាន គេងាក​ទៅ​សីុអាហារនៅខាង​ឆ្វេង ក៏​នៅ​តែ​មិន​បាន​ឆ្អែត​ដដែល។ រហូតដល់ហែក​សាច់​ឈាម​របស់​ខ្លួន​ឯង​ស៊ីផង។ 21 គឺ​ម៉ាណា‌សេ​ស៊ី​សាច់​អេប្រាអ៊ីម ហើយ អេប្រាអ៊ីម​និង​ម៉ាណា‌សេ ហើយ​ពួកគេ​ព្រួត​គ្នា​ស៊ី​សាច់​យូដា។ ក្នុងការទាំងនេះ ក៏​ព្រះ‌ពិរោធ​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែល គឺ​ព្រះ‌អម្ចាស់​នៅ​តែ​លាត​ព្រះ‌ហស្ដ ចាំ​វាយ​​គេ​ជានិច្ច។