ជំពូក ៥៤
1
«ចូស្រែកច្រៀងឡើង អស់ទាំងស្ត្រីដែលមិនអាចមានកូនបាន ចូស្រែកច្រៀងឡើងដោយអំណរ អ្នកដែលមិនបានឈឺចាប់នឹងសម្រាលអើយ ចូរអបអរសាទរឡើង។ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា កូនរបស់ស្ត្រីដែលនៅតែម្នាក់ឯង មានច្រើនជាងកូនរបស់ស្ត្រី» ដែលមានប្តីទៅទៀត។
2
«ចូរពង្រីកត្រសាលរបស់អ្នកឲ្យធំជាងមុន ហើយពង្រាយវាំងននតង់របស់អ្នកឲ្យវែងដែរ ត្រូវឲ្យបន្តខ្សែឲ្យវែង ហើយបោះចម្រឹងឲ្យមាំចុះ។
3
ដ្បិតទឹកដីរបស់អ្នកនឹងរីកទៅស្តាំដៃ និងឆ្វេងដៃ ហើយកូនចៅរបស់អ្នកនឹងឈ្នះលើប្រជាជាតិនានានិងតាំងទីលំនៅក្នុងក្រុងដែលស្ងាត់ជ្រងំ។
4
កុំខ្លាចឲ្យសោះ ដ្បិតអ្នកនឹងមិនដែលត្រូវខ្មាសឡើយ ហើយក៏មិនត្រូវធ្លាក់ទឹកចិត្ដដែរព្រោះអ្នកនឹងមិនត្រូវបាក់មុខឡើយ ហើយអ្នកនឹងមិននឹកចាំពីសេចក្ដីអាម៉ាស់ពីកាលនៅក្មេង និងការខ្មាស់ដែលអ្នកបោះបង់ដែរ។
5
គឺព្រះអង្គដែលបានបង្កើត ស្វាមីរបស់អ្នក ព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះនាមរបស់ព្រះអង្គ។ ព្រះដ៏វិសុទ្ធរបស់អុីស្រាអែលជាព្រះប្រោសលោះរបស់អ្នក។ ទ្រង់ត្រូវបានគេហៅថាជាព្រះនៃផែនដីទាំងមូល។
6
ដ្បិតអម្ចាស់បានហៅអ្នកត្រឡប់មកវិញដូចភរិយាដែលត្រូវគេបោះបង់ចោលហើយទុក្ខ ព្រួយក្នុងវិញ្ញាណ ដូចជាស្ត្រីដែលបានរៀបការហើយត្រូវគេបោះបង់» ព្រះបន្ទូលព្រះជាម្ចាស់នៃអ្នក។
7
«ដ្បិតយើងបានបោះបង់អ្នកចោលនៅក្នុងរយៈពេលខ្លី ប៉ុន្តែដោយក្ដីមេត្តាករុណាយើងនិងទទួលអ្នកត្រឡប់មកវិញ។
8
ដោយសចក្ដីក្រោធយើងបានគេចមុខចេញពីអ្នកមួយរយៈមែន ប៉ុន្តែ យើងនឹងអាណិតមេត្តាអ្នក ព្រោះយើងស្រឡាញ់អ្នកអស់កល្បជានិច្ច។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលបានសង្គ្រោះអ្នក។
9
ដ្បិតការនេះប្រៀបដូចជាទឹកជន់ នៅជំនាន់ណូអេ ដល់យើង ដូចយើងបានស្បថថាយើងនិងមិន ឲ្យទឹកជន់នៅជំនាន់ណូអេនឹងមិនដែលគ្របលើផែនដីទៀតជាយ៉ាងណា ដូច្នេះយើងបានស្បថថាខ្ញុំនឹងមិនខឹងអ្នកឬស្តីបន្ទោសអ្នកឡើយ។
10
ទោះភ្នំនានារញ្ជួយយ៉ាងណាតែសេចក្តីស្រឡាញ់ដ៏ខ្ជាប់ខ្ជួនរបស់យើងនឹងមិនឃ្លាតឆ្ងាយពីអ្នកហើយក៏មិនធ្វើអោយកក្រើកដល់សម្ពន្ធមេត្រីនៃសន្តិភាពរបស់យើងដែរ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលអាណិតមេត្តាអ្នក។
11
អ្នកមានទុក្ខវេទនា អ្នកត្រូវខ្យល់ព្យុះបក់បោក តែគ្មានអ្នកណាសម្រាលទុក្ខអ្នកទេ មើល៍យើងនឹងរៀបថ្មអ្នកឡើង ដោយបាយអមានពណ៌ល្អ ហើយដាក់គ្រឹះរបស់អ្នកជាមួយត្បូងកណ្តៀង។
12
យើងយកត្បូងទទឹមធ្វើជាប៉ម យកពេជ្រចរណៃធ្វើជាទ្វារ ព្រមទាំងយកត្បូងមកធ្វើជាកំពែង។
13
ក្រោយមកកូនៗ របស់អ្នកនឹងទទួលការប្រៀនប្រដៅ ពីព្រះអម្ចាស់ ហើយសេចក្តីសុខសាន្តរបស់កូនចៅអ្នកនឹងបានប្រសើរឡើង។
14
យើងនិងបង្កើតអ្នកឡើងវិញដោយសេចក្ដីសុចរិត អ្នកនឹងលែងរងការបៀតបៀនទៀតហើយ ដ្បិតអ្នកនឹងមិនខ្លាចអ្វីសោះ គ្មានការភ័យខ្លាចណាមួយចូលមកជិតអ្នកឡើយ។
15
មើលប្រសិនបើមាននរណាម្នាក់បង្កបញ្ហា វាមិនមែនមកពីយើងទេ ឯអ្នកណាដែលលើកគ្នាទាស់នឹងអ្នក គេនឹងដួលចុះវិញ ។
16
មើល៍! គឺយើងបានបង្កើតទាំងជាងដែក ដែលសប់ភ្លើងធ្វើគ្រឿងសស្ត្រាវុធសម្រាប់ការរបស់ខ្លួន ហើយយើងក៏បានបង្កើតមេបំផ្លាញដើម្បីបំផ្លាញដែរ។
17
គ្មានអាវុធណាមួយដែលបង្កើតឡើងមកអាចប្រឆាំងនឹងអ្នកបានទេ អស់អ្នកដែលចោទប្រកាន់អ្នកគេនិងទទួលទោសវិញ នេះហើយជាសេចក្ដីដែលពួកអ្នកបម្រើ របស់ព្រះអម្ចាស់នឹងទទួលជាមរតក ហើយសេចក្ដីសុចរិតរបស់គេក៏មកពីយើង នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់។