ជំពូក ៤៦

1 ព្រះ​បាល​បានក្រាប់ចុះ ព្រះ‌នេបូ​ក៏​អស់​ឫទ្ធិ​ដែរ។ រូប​ព្រះរបស់ពួកគេលីសែង​ដោយសត្វ​ពាហនៈ និង​សត្វព្រៃដាក់ទំងន់លើពួកវា។ រូបព្រះទាំង​នោះ​ដែល​អ្នក​ដឹក​ទៅ​មក គឺមាន​​ធ្ងន់ណាស់​នៅ​សម្រាប់សព្វទាំងនោះ។ 2 ពួក​គេ​ក៏ទន់ជើងចុះ លត់ចង្គុង់ចុះ គេមិន​អាច​ជួយ​រូបទាំងបានទេ ហើយ​ពួក​គេ​ក៏​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ​សឹក​ដែរ។ 3 ចូរ​ស្តាប់​យើង​ កូនចៅ​យ៉ាកុប​អើយ និងអ្នករួចជីវិតកូនចៅអុីស្រា‌អែល​ដែរ យើង​បាន​ថែ​ទាំ​អ្នក​រាល់​គ្នា តាំង​ពី​អ្នក​រាល់​គ្នាមុនពេលចាប់កំណើតមក ហើយពីក្នុងផ្ទៃម្តាយដែរ។ 4 ទោះ​បី​ជា​អ្នក​ចាស់​ជរា យើង​នឹង​បី​អ្នក​ដរាប​ដល់​អ្នក​មាន​សក់​ស គឺ​យើង​បាន​បង្កើតអ្នក ហើយ​យើង​នឹង​ថែរក្សា​អ្នក ហើយយើង​នឹង​សង្គ្រោះអ្នកផងដែរ។ 5 តើអ្នកនឹងប្រៀបធៀបយើងទៅនឹងអ្នកណា? តើអ្នកគិតថាយើងស្រដៀងនឹងអ្នកណាដើម្បីឲ្យយើងអាចប្រៀបធៀបបាន? 6 មនុស្សខ្លះ​ចាក់​មាស​អស់​ពី​ថង់​របស់​ខ្លួនពួក​គេ​ថ្លឹង​ប្រាក់ គេ​ជួល​ជាង​មាស ជាង​នោះ​ក៏​ធ្វើ​ជា​ព្រះ​ឲ្យ​គេ រួចគេ​ក្រាប​ចុះ ថ្វាយ​បង្គំ​ចំពោះ​រូប​នោះ។ 7 ពួកគេលើករូបព្រះទាំងនោះនៅលើស្មារបស់ពួកគេហើយកាន់វា ហើយរូប​ព្រះ​នោះ​មិន​កម្រើក​ទៅ​ណា​ឡើយ។ ពួកគេ​​អំពាវ‌នាវ​ដល់​រូប​នោះ ប៉ុន្តែវា​មិន​ចេះ​តប ឬ​ជួយ​សង្គ្រោះ​ឲ្យ​រួច​ពី​សេចក្ដី​ទុក្ខ​វេទនា​បាន​ឡើយ។ 8 ចូរ​គិតពីការទាំង​នេះ​ចុះ កុំបដិសេធឡើយ អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​បះ‌បោរ​អើយ! 9 គិតពីការគ្រាដំបូង គឺអ្វី​ដែល​កន្លង​ទៅ ដ្បិតយើង​ជា​ព្រះ‌ជាម្ចាស់ គ្មាន​ព្រះ​ណា​ទៀត​ទេ យើងគឺ​ជា​ព្រះ‌ជាម្ចាស់ គ្មាន​អ្នកណាដូចយើងឡើយ។ 10 យើង​បាន​ប្រាប់ពីគ្រាចុងក្រោយ តាំង​ពីពេល​ដំបូង ហើយអ្វីដែលមិនទាន់កើតឡើង យើងបានថ្លែងថា «ផែនការរបស់យើងនឹងកើតឡើង ហើយយើងនឹងធ្វើតាមបំណងចិត្តយើង»។ 11 យើង​បាន​ហៅបក្សីព្រៃពីទិសខាងកើត និងមនុស្ស​ដែល​នឹង​សម្រេច​តាម​គំនិត​របស់​យើងឲ្យ​មក​ពី​ទី​ឆ្ងាយ យើង​បាន​ចេញ​ថ្លែង​ហើយ យើង​នឹង​ធ្វើ​ឲ្យ​សម្រេច​ជា​រូប​រាង អ្វី​ដែល​យើង​គិត‌គូរ យើង​មុខ​ជា​ធ្វើ​មិន​ខាន។ 12 ចូរ​ស្ដាប់​យើង មនុស្ស​មាន​ចិត្ត​រឹង‌រូស ដែល​នៅ​ឆ្ងាយ​ពីការងារត្រឹមត្រូវអើយ 13 យើង​នាំ​សេចក្ដី​សុចរិត​របស់​យើង​មក​ជិត គឺ​មិន​នៅ​ឆ្ងាយ​ឡើយ ហើយ​ការ​សង្គ្រោះ​យើងក៏មិនរង់ចាំដែរ យើង​នឹង​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន ហើយ​អុីស្រា‌អែល ដែលស្រស់ស្អាតរបស់យើង។