ជំពូក ៣១
1
វេទនាដល់អស់អ្នកដែលទៅស្រុកអេស៊ីប ដើម្បីឲ្យគេជួយ ហើយពឹងអាងលើសេះ ហើយទុកចិត្តលើរទេះចម្បាំង ដោយសារគេមានគ្នាច្រើន ហើយនិងទ័ពសេះ ដោយសារគេមានកម្លាំងខ្លាំងផង។ តែពួកគេមិនបានខ្វល់ពីភាពវិសុទ្ធ ហើយក៏មិនបានស្វែងរកព្រះអម្ចាស់ដែរ!
2
ព្រះអង្គមានប្រាជ្ញា ព្រះអង្គនឹងនាំគ្រោះ កាចមក ហើយនឹងមិនដកព្រះបន្ទូលព្រះអង្គវិញឡើយ។ ព្រះអង្គនឹងក្រោកឈរទាស់នឹងផ្ទះរបស់ពួកអ្នកប្រព្រឹត្តអំពើអាក្រក់ និងអ្នកដែលរួមដៃជាមួយនឹងការអាក្រក់ដែរ។
3
ពួកជនជាតិអេស៊ីប គ្រាន់តែជាមនុស្សប៉ុណ្ណោះមិនមែនជាព្រះទេ ហើយសេះរបស់ពួកគេគ្រាន់តែជាសាច់ឈាម មិនមែនជាវិញ្ញាណទេ។ ពេលព្រះអម្ចាស់លាតព្រះហស្ថ នោះទាំងអ្នកជួយគេភ្លាត់ជើង ទាំងអ្នកដែលគេជួយក៏ត្រូវដួល នោះគេនឹងត្រូវវិនាសទាំងអស់គ្នា។
4
នេះគឺជាអ្វីដែលព្រះអម្ចាស់បានមានបន្ទូលមកខ្ញុំថា «ពេលដែលសត្វសឹង្ហ ឬកូនសឹង្ហគ្រហឹមទៅរំពា ទោះបីជាអ្នកគង្វាលនាំគ្នាស្រែកកំហែងទាស់នឹងវាដណ្តើមរំពារពីវាក៏ដោយ ក៏វាមិនខ្វល់នឹងសម្រែកនោះឡើយ ឬក៏មិនដកថយ ឬខ្លាចសម្លេងបង្អើលរបស់អ្នកគង្វាលឡើយ ដូច្នេះព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលនឹងច្បាំងទាស់នៅភ្នំស៊ីយ៉ូន។
5
ព្រះអម្ចាស់នៃពិភពទាំងមូល នឹងការពារក្រុងយេរូសាឡិមដូចសត្វស្លាបហើរការពារសម្បុកវាដែរ ព្រះអង្គនឹងការពារ ជួយ សង្គ្រោះគេ ព្រះអង្គនឹងហោះពីលើទាំងរេរា។
6
ចូរត្រឡប់បែរមករកព្រះអង្គ ដែលអ្នករាល់គ្នាបានបែរចេញពីទ្រង់ ពួកកូនចៅអុីស្រាអែលអើយ។
7
ត្បិតនៅថ្ងៃនោះមនុស្សគ្រប់គ្នានឹង បោះចោលរូបព្រះធ្វើពីប្រាក់ ហើយពីមាសដែលគេធ្វើដោយដៃរាប់ថាអំពើបាប។
8
ជនជាតិអាសស៊ើរនឹងដួលស្លាប់ដោយ សារដាវ ហើយដាវនោះមិនមែនជារបស់មនុស្សឡើយ។ គេនឹងរត់គេច ពីដាវនោះ ហើយពួកកំលោះៗរបស់គេនឹងត្រូវចាប់ជាឈ្លើយ។
9
ពួកគេនឹងរត់ទៅទាំងញាប់ញ័រ ហើយមេទ័ពរបស់ពួកគេនឹងរន្ធត់ខ្លាចទង់ជ័យរបស់ព្រះអម្ចាស់ នេះជាសេចក្តីប្រកាសរបស់ព្រះអម្ចាស់ ដែលភ្លើងរបស់ព្រះអង្គបញ្ឆេះក្រុងស៊ីយ៉ូន ហើយដុត ដង្វាយថ្វាយព្រះអង្គនៅក្រុងយេរូសាឡិម។