ជំពូក ១៤

1 ព្រះ‌អម្ចាស់​អាណិត‌អាសូរ​ដល់​ពូជ‌ពង្ស​លោក​យ៉ាកុប ព្រះអង្គ​នៅ​តែ​ជ្រើស​រើស ជន‌ជាតិ​អុីស្រា‌អែល​ដដែល ព្រះអង្គ​នឹង​ឲ្យ​គេ​ទៅ​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​វិញ។ ជន​បរទេស​នឹង​មក​ជ្រក​កោន ហើយ​រួម​រស់​ជា​មួយ​កូន​ចៅ​លោក​យ៉ាកុប។ 2 ជាតិ​សាសន៍​ផ្សេងៗ​នឹង​ជួយ​ជន‌ជាតិ​អុីស្រា‌អែល ឲ្យ​វិល​ត្រឡប់​ទៅទឹកដីគេ​វិញ។ ហើយ ទឹក​ដី​របស់ព្រះ‌អម្ចាស់ អុីស្រា‌អែល​នឹង​យក​អ្នក​ទាំង​នោះ​ធ្វើ​ជា​អ្នកបម្រើ។ ពួកគេ​នឹង​ចាប់​អស់​អ្នក​ដែល​បាន​ចាប់​ពួក​គេ​ទៅ​ជា​ឈ្លើយ យក​មក​ជា​ឈ្លើយ​វិញ ហើយ​យក​អស់​អ្នក​ដែល​ធ្លាប់​សង្កត់‌សង្កិន​ខ្លួន មកក្រោមខ្លួនដែរ។ 3 នៅថ្ងៃដែលព្រះ‌អម្ចាស់​​ឲ្យ​អ្នក​បាន​សម្រាក ពីការ​ទុក្ខ​វេទនា​ ហើយនិងការបារម្ភ និងការធ្វើការលើសកម្លាំង ដែលគេតម្រូវឲ្យធ្វើនោះ 4 ហើយអ្នក​នឹង​ច្រៀង​ចំអក​ឲ្យ​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ដូច​ត​ទៅ៖ «អំពើ​ជិះ‌ជាន់​ បានកន្លង​បាត់​ទៅហើយ អំណាច​ផ្ដាច់​ការ ក៏បានបញ្ចាប់ដែរ! 5 ព្រះអម្ចាស់បានបំបាក់ដំបងរបស់មនុស្សអាក្រក់និងដំបងរបស់មេដឹកនាំទាំងនោះ។ 6 គឺ​មនុស្ស​ដែល​មាន​ចិត្ត​កាច​សាហាវវាយ​ធ្វើ​បាប​ប្រជា‌ជន គ្មានភាពស្រាក‌ស្រាន្ត មនុស្ស​ដែល​មាន​ចិត្ត​កំរោល ហើយ​យក​ប្រជា‌ជាតិ​ទាំង‌ឡាយ​ធ្វើ​ជា​ចំណុះនិង​តាម​ព្យាបាទ​ពួក​គេ​គ្មាន​ត្រា​ប្រណី។ 7 ផែនដីទាំងមូលបានសម្រាកហើយស្ងប់ស្ងាត់ ពួកគេចាប់ផ្តើមអបអរជាមួយនឹងការច្រៀង។ 8 សូម្បីតែដើមតាត្រៅក៏រីករាយនឹងអ្នកដែរ ដោយដើមតាត្រៅនៅស្រុកលីបង់ ពួកគេនិយាយថា ចាប់តាំងពីអ្នកបានបន្ទាបខ្លួនគ្មានជាងឈើណាម្នាក់មកកាប់បំផ្លាញយើងទេ។ 9 ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នៅ​ខាង​ក្រោមមាន​សេចក្ដី​រំជួល ​ដោយ​ព្រោះ​ពួក​អ្នក​ធំ​នៅ​ផែនដី​ផងក៏​បាន​ឲ្យ​អស់​ទាំង​ស្តេច ​នៃ​ជនជាតិទាំងឡាយនៅក្រោក​ពី​បល្ល័ង្ក​របស់​ពួកគេ។ 10 ពួកគេទាំងអស់គ្នានឹងនិយាយមកអ្នកថា អ្នកខ្សោយដូចជាពួកយើងហើយ។ អ្នកបានក្លាយដូចជាពួកយើងដែរ។ 11 ភាព​ថ្កុំ‌ថ្កើង​របស់​អ្នក​ បាន​ធ្លាក់​ទៅ​ក្នុងស្ថាន​មច្ចុរាជ ដោយ​មាន​សំឡេង​ពិណ​កំដរ​ផង មាន​ដង្កូវ​ក្រាល​ក្រោម​អ្នក និង​មាន​ដង្កូវ​គ្រប​ដណ្តប់​លើអ្នកផង​ដែរ។ 12 ផ្កាយ​​ភ្លឺ​ពេលព្រឹកអើយ ម្ដេច​ក៏​អ្នក​ធ្លាក់​ពី​លើ​មេឃ​មក​! ហេតុអ្វីបានជា​អ្នក​ធ្លាក់​ដល់​ដី​អញ្ចឹង អ្នកហើយដែលធ្លាប់តែបំភ្លឺប្រជាជាតិទាំងឡាយ! 13 អ្នក​តែងតែ​ពោល​ថា៖ «យើង​នឹង​ឡើង​ទៅ​លើ​មេឃ ហើយ​លើក បល្ល័ង្ក​របស់​យើង​ឡើង​ឲ្យ​ខ្ពស់​ជាង​ផ្កាយ របស់​ព្រះ‌ជាម្ចាស់​ទៅ​ទៀត ហើយយើង​នឹង​អង្គុយ​លើ​ភ្នំ​នៅ​ខាង​ជើង​បំផុត ជា​កន្លែង​ដែល​​ជួប‌ជុំ​គ្នា។ 14 យើង​នឹង​ឡើង​ទៅ​លើ ខ្ពស់​ជាង​ពពក​ទៅ​ទៀត យើង​នឹង​បាន​ដូច​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត»។ 15 ឥឡូវនេះអ្នកត្រូវបានគេទម្លាក់ចុះទៅស្ថានឃុំព្រលឹងមនុស្សស្លាប់ រហូតដល់ក្នុងរណ្តៅ។ 16 អ្នកដែលឃើញអ្នកនឹងក្រឡេកមើលអ្នកយ៉ាងយកចិត្តទុកដាក់។ ពួកគេមុខជាពោលថា៖ «តើអ្នកនេះដែលធ្វើឲ្យផែនដីរញ្ជួយញ័រ ហើយធ្វើឲ្យនរគរង្គើ 17 ជា​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​លោកីយទីរហោឋាន ព្រម​ទាំង​បំផ្លាញ​ទី​ក្រុង​ទាំង​នោះ មិន​ដែល​លែង​ពួក​ឈ្លើយឲ្យ​ត្រឡប់​ទៅ​ផ្ទះ​គេ​វិញ​នោះទេ?» 18 ស្ដេច​របស់​ប្រជា‌ជាតិ​ទាំងឡាយ​សុទ្ធ​តែ​សម្រាក យ៉ាង​រុងរឿង ក្នុង​ផ្នូរ​របស់​ខ្លួន។ 19 ប៉ុន្តែ អ្នក​ត្រូវបាន​បោះ​សាក‌សព​ចោល​ឆ្ងាយ​ពី​ផ្នូរ។ ដូច​កូន​ដែល​គេ​រំលូត​ចោល ឬ​ដូច​សាក‌សព​ដែល​គេ​ដើរ​ជាន់។ មាន​សាក‌សព​របស់​អស់​អ្នក​ដែល​គេ សម្លាប់​ដោយ​មុខ​ដាវ​នៅ​គរ​ពី​លើ​អ្នក ហើយ​សាក‌សព​ទាំង​នោះ​ត្រូវ​គេ​ច្រាន​ទម្លាក់ ទៅ​លើ​ថ្ម​នៅ​បាត​រណ្ដៅ។ 20 អ្នក​មិនបាន​គប់​នៅ​ក្នុង​ផ្នូរ ព្រោះ​អ្នក​បាន​បំផ្លាញ​ស្រុក​របស់​អ្នក និង​សម្លាប់​ប្រជា‌រាស្ត្រ​របស់​អ្នកផង។ ទៅ​ថ្ងៃ​មុខ គេ​នឹង​លែង​នឹក​នា​ដល់​ឈ្មោះ ពូជ​ដ៏​កំណាច​របស់​អ្នក​ទៀត​ហើយ»។ 21 ចូរ​រៀបចំ​ការសម្លាប់​របស់អ្នក សម្រាប់​កូនៗរបស់​គេ​ចោល​ទៅ ដោយសារអំពើរបស់ដូនតារបស់គេ ដូច្នេះពួក​គេ​ក្រោក​ឡើង​រុក‌រាន​ទន្ទ្រាន​ផែនដី ហើយ​សង់​ក្រុង​ពាស‌ពេញ​លើ​ពិភព​លោក។ 22 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ក្រោក​ឡើង ប្រឆាំង​នឹង​ជន‌ជាតិ​បាប៊ី‌ឡូន យើង​នឹង​លុប​បំបាត់​ឈ្មោះ​បាប៊ី‌ឡូន ព្រម​ទាំង​ពូជ‌ពង្ស និង​ខ្សែ​ស្រឡាយ​របស់​គេ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 23 «យើង​នឹង​ធ្វើ​ឲ្យ​ទឹកដី​របស់​គេ​ក្លាយ​ទៅ​ជា​ព្រៃ​រនាម ដែល​មាន​តែ​សត្វ​កាំ‌ប្រមា​រស់​នៅ យើង​នឹង​បោស​ក្រុង​បាប៊ី‌ឡូន ឥត​ទុក​អ្វី​ឲ្យ​នៅ​សល់​ឡើយ» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ 24 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូលរំលឹក​ថា៖ «ពិតណាស់ យើង​បាន​គ្រោង​ទុក​យ៉ាង​ណា យើង​ក៏​នឹង​ប្ដេជ្ញា​ចិត្ត​ធ្វើ​យ៉ាង​នោះ​ដែរ យើង​បាន​សម្រេចការនោះ។ 25 យើង​នឹង​កម្ទេច​ពួក​អាស្ស៊ីរី​ក្នុង​ទឹក​ដី​របស់​យើង ​លើ​ភ្នំ​របស់​យើងគឺយើងនឹងជាន់គេនៅក្រោយជើង។ ​នឹម​ដែល​អាស្ស៊ីរី​ដាក់​លើ ប្រជា‌ជន​របស់​យើង​នឹងត្រូវយកចេញ យកបន្ទុកដែល​គេ​ដាក់​លើស្មា​ប្រជា‌ជន​យើង​នោះ​ចេញ​ដែរ»។ 26 នេះគឺជាផែនការដែលត្រូវបានបម្រុងទុកសម្រាប់ផែនដីទាំងមូល ហើយនេះជា​ព្រះ‌ហស្តដែល​បាន​សន្ធឹង​ទៅ​លើប្រជាជាតិ​ទាំង​អស់។ 27 ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលបានសំរេចការនេះ តើអ្នកណានឹងបញ្ឈប់ព្រះអង្គបាន? ព្រះហស្តនៃព្រះអង្គបានលើកឡើង តើអ្នកណានឹងបង្វែរវាមកវិញបាន? 28 ក្នុងឆ្នាំដែលស្តេចអហាសសោយទិវង្គត សេចក្តីប្រកាសចូលមកដល់៖ 29 អ្នកភីលីស្ទីនអើយ! កុំ​រីក‌រាយដោយ​ព្រោះ​រំពាត់​ដែល​ធ្លាប់​វាយ​អ្នកបាន​បាក់​ទៅនោះ។​ ដ្បិត​នឹង​មាន​ពស់​វែក​មួយ កើត​ចេញ​ពី​ពូជ​របស់​ពស់​នោះហើយ​ក៏​នឹង​មាន​ពស់អសិរ‌ពិស ​កើត​ចេញពី​ពង​ពស់​វែក​នោះ​ដែរ។ 30 កូនដំបូងពីមនុស្សក្រីក្រនឹងឃ្វាលចៀមគេនៅវាលស្មៅរបស់យើង​ ហើយមនុស្ស​ក្រីក្រ​ទៅ​រក​កន្លែង សម្រាក​ដោយសុខ‌សាន្ត។ យើងនឹងសម្លាប់ពូជ‌ពង្ស​របស់​អ្នក​ ហើយយើងនឹងដាក់សេចក្តីនោះដល់ជីវិតរបស់អ្នក។ 31 ទ្វារ​ក្រុង​អើយ ចូរ​សោក​សង្រេង​ទៅ ស្រុក​ភីលី‌ស្ទីន​និងរលាយសូន្យ​។ ដ្បិត​មាន​ផ្សែង​ចេញ​មក​ពី​ទិស​ខាង​ជើង ខ្មាំង​សត្រូវ​លើក​ទ័ព​មក​ទាំង​អស់​គ្នា មិនបាត់​ម្នាក់​ណា​ឡើយ។ 32 តើធ្វើដូចម្តេចទើបអាចឆ្លើយទៅអ្នកនាំសាររបស់ប្រជាជាតិនោះ? ហើយព្រះ‌អម្ចាស់​បាន​សង់​ក្រុង​ស៊ីយ៉ូន​ឡើង ហើយ​ជន​ទុគ៌ត​ក្នុង​ចំណោម​ប្រជា‌រាស្ដ្រ​របស់ ព្រះអង្គ​នឹង​ជ្រក​កោន​នៅ​ក្នុង​ក្រុង​នោះ។