ជំពូក ១២

1 នៅថ្ងៃនោះអ្នកនឹងពោលថា «ព្រះអម្ចាស់អើយ! ខ្ញុំអរព្រះគុណព្រះអង្គ។ ទោះបីព្រះអង្គព្រះពិរោធនិងទូលបង្គំ សេចក្ដី​ក្រោធ​នោះ​បាន​បែរ​ចេញ​ទៅ ​ហើយព្រះ‌អង្គ​បាន​កម្សាន្ត​ចិត្ត​ទូល‌បង្គំ​វិញ។ 2 មើល៍! ព្រះ‌ជាម្ចាស់ជា​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ ដែលខ្ញុំ​នឹង​ទុក​ចិត្តដោយមិន​ខ្លាច​ឡើយ ដ្បិត​​ព្រះ‌អម្ចាស់​ជា​កម្លាំង​របស់ខ្ញុំ ​នឹងជា​ចម្រៀងខ្ញុំច្រៀង។ ​ព្រះអង្គ​បាន​សង្គ្រោះ​ខ្ញុំ»។ 3 ដោយសេចក្តីអំណរអ្នកនឹងដងទឹកចេញពីអណ្តូងនៃសេចក្តីសង្គ្រោះ។ 4 នៅថ្ងៃនោះ អ្នកនឹងពោលថា «អរព្រះគុណដល់ព្រះអម្ចាស់ ហើយអំពាវនាវរកព្រះនាមព្រះអង្គ នឹងប្រកាសអំពីកិច្ចការរបស់ព្រះអង្គ នៅក្នុងចំណោមប្រជាជនប្រកាសថា ព្រះនាមរបស់ព្រះអង្គត្រូវលើកតម្កើន។ 5 ចូរច្រៀងថ្វាយព្រះអម្ចាស់ ដ្បិតព្រះអង្គបានសំដែងសិរីរុងរឿង សូមឲ្យផែនដីបានដឹងរឿងនេះ។ 6 ចូរ​នាំ​គ្នា​បន្លឺ​សំឡេង​ជ័យ‌ឃោស​ដោយ​អំណរ អ្នក​ក្រុង​ស៊ីយ៉ូន​អើយ! ដ្បិត​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អុីស្រា‌អែល ដែល​គង់​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ព្រះអង្គអស្ចារ្យណាស់»។