ជំពូក ១១
1
ពន្លកនឹងដុះចេញពីគល់របស់លោកអុីសាយ ហើយមែកមួយដែលដុះចេញពីឫសរបស់វានឹងបង្កើតផល។
2
ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នឹងសណ្ឋិតលើគាត់ គឺព្រះវិញ្ញាណនៃប្រាជ្ញា ហើយនិងយល់ដឹង ព្រះវិញ្ញាណនៃស្មារតីនិងកម្លាំង ព្រះវិញ្ញាណនៃចំណេះដឹង ហើយកោតខ្លាចនៃព្រះអម្ចាស់។
3
អំណរសប្បាយរបស់បុត្រនោះនឹង កោតខ្លាចព្រះអម្ចាស់
ព្រះបុត្រានេះមិនវិនិច្ឆ័យ តាមអ្វីដែលភ្នៃកមើលឃើញ គឺមិនតាមអ្វីដែលព្រះអង្គស្តាប់ឮនោះទេ។
4
ហើយព្រះអង្គនឹងវិនិច្ឆ័យជនក្រីក្រដោយយុត្តិធម៌ ដោយទៀងត្រង់នៅលើផែនដីនេះ។ ព្រះអង្គប្រើព្រះបន្ទូលជាដំបង ដើម្បីធ្វើទោសដល់មនុស្ស ហើយពេលព្រះអង្គចេញបញ្ជា មនុស្សអាក្រក់ត្រូវប្រហារ។
5
ព្រះអង្គនឹងយកយុត្តិធម៌ធ្វើជាខ្សែក្រវាត់ចង្កេះ នឹងយកព្រះហឫទ័យស្មោះត្រង់ធ្វើជាសង្វារ។
6
សត្វចចកនឹងរស់នៅជាមួយកូនចៀម ហើយចំណែកខ្លារខិន នឹងដេកជិតកូនពពែ ហើយកូនគោនិងកូនសិង្ហ នឹងដើររកស៊ីចំណីជាមួយគ្នា។ ហើយមានក្មេងតូចម្នាក់ឃ្វាលពួកវា។
7
គោហើយនិងខ្លាឃ្មុំ នឹងដើររកស៊ីជាមួយគ្នាហើយកូនរបស់ពួកវានឹងដេកជាមួយគ្នា។ សត្វតោនឹងស៊ីចំបើងដូចសត្វគោដែរ។
8
កូនក្មេងនឹងលេងនៅលើរន្ធពស់ ហើយកូនក្មេងដែលផ្តាច់ដោះនឹងដាក់ដៃលើរូងពស់។
9
ពួកគេមិនខាំគ្នាឬបំផ្លាញគ្នានៅភ្នំដ៏វិសុទ្ធរបស់យើងឡើយ ដ្បិតផែនដីនឹងស្គាល់ដ៏ពោពេញទៅដោយចំណេះដឹងនៃព្រះអម្ចាស់ ដូចជាទឹកដែលបានគ្របលើសមុទ្រ។
10
នៅថ្ងៃនោះ តាមរយៈពូជពង្សលោកអុីសាយ នឹងធ្វើជាទង់ សម្រាប់ប្រជាជនទាំងឡាយ។ ប្រជាជាតិផ្សេងៗនឹងស្វែងរកអ្នកនោះ ទីកន្លែងសម្រាករបស់គាត់ នឹងបានជាទីរុងរឿងឧត្តម។
11
នៅថ្ងៃនោះ ព្រះអម្ចាស់នឹងលូកព្រះហស្តរបស់ព្រះអង្គទៅម្តងទៀត ដើម្បីប្រមូលពួកសំណល់នៃប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសល់ពីអាស្ស៊ីរី និងអេស៊ីប ហើយស្រុកប៉ាត្រូស អេត្យូពីអេឡាម ស៊ីណើរ ក្រុងហាម៉ាត់ និងកោះទាំងឡាយនៃសមុទ្រ។
12
ព្រះអង្គនឹងលើកទង់មួយ ជាសញ្ញាឲ្យប្រជាជាតិទាំងឡាយដឹងថា ព្រះអង្គនឹងប្រមែប្រមូលជនជាតិអុីស្រាអែល ហើយកុលសម្ព័ន្ធយូដា ដែលបែកខ្ញែកចេញពីទិសទាំងបួននៃផែនដី។
13
ព្រះអង្គនឹងបង្វែរ អេប្រាអ៊ីមឈប់មានចិត្តច្រណែន ហើយខ្មាំងសត្រូវរបស់យូដា នឹងវិនាសសូន្យ។ អេប្រាអ៊ីមលែងច្រណែននឹងយូដា ហើយយូដាក៏លែងប្រឆាំងនឹងអេប្រាអ៊ីមទៀតដែរ។
14
ផ្ទុយទៅវិញ ពួកគេនឹងវាយលុកនៅលើភ្នំភីលីស្ទីននៅទិសខាងលិច ហើយពួកគេនឹងប្លន់ប្រជាជនរបស់អ្នកនៅទិសខាងកើត។ ពួកគេនឹងលូកដៃទៅបង្ក្រាបអេដុមនឹងម៉ូអាប់ ហើយពួកកូនចៅអាំម៉ូន នឹងស្តាប់បង្គាប់គេដែរ។
15
ព្រះអម្ចាស់នឹងបំផ្លាញឈូងសមុទ្រអេស៊ីបទាំងនោះ។ ដោយមានខ្យល់បក់យ៉ាងខ្លាំង ព្រះអង្គនឹងគ្រវីព្រះហស្តរបស់ទ្រង់លើទន្លេអឺប្រាតហើយនឹងចែកវាទៅជាអូរចំនួនប្រាំពីរ ដូច្នេះវាអាចត្រូវបានឆ្លងកាត់ដោយស្បែកជើង។
16
នោះនឹងមានផ្លូវធំមួយសម្រាប់ពួកអ្នកដែលសល់ជីវិត នៃប្រជារាស្ត្រព្រះអង្គ ដែលបានមកពីអាស្ស៊ីរីវិញ ដូចកាលពីដើម មានផ្លូវមួយសម្រាប់ បុព្វបុរសរបស់គេចេញពីអេស៊ីបដែរ។