ជំពូក ១០

1 ​វេទនាហើយ អ្នក​ណា​បង្កើត​ច្បាប់​អយុត្តិធម៌ ហើយ​ចេញ​បទ‌បញ្ជា ដើម្បី​ជិះ‌ជាន់​ប្រជា‌ជន។ 2 ពួក​គេ​ឃាត់​ជន​ក្រីក្រ​មិន​ឲ្យ​រក​យុត្តិធម៌ ហើយ​បំបិទ​សិទ្ធិ​ដល់អ្នកក្រ ដែលជាប្រជា‌រាស្ត្រ​របស់​យើង ពួក​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពី​ស្ត្រី​មេម៉ាយ ហើយ​ប្លន់​យក​អ្វីៗ​ទាំង​អស់​ពី​ក្មេង​កំព្រា! 3 តើអ្នកនឹងធ្វើអ្វីនៅថ្ងៃជំនុំជម្រះ ហើយ​នៅពេលដែលមានការបំផ្លាញដែល​នឹង​មក​ពី​ទី​ឆ្ងាយ? តើអ្នករាល់គ្នានឹងរកអ្នកណាជាជំនួយ ហើយតើអ្នករាល់គ្នានឹងទុកទ្រព្យសម្បត្តិអ្នករាល់គ្នានៅទីណា? 4 គ្មានអ្វីនៅសេសសល់ឡើយ ហើយអ្នកនឹងដេកនៅក្នុងចំណោមអ្នកទោសឬធ្លាក់ក្នុងចំណោមអ្នកដែលត្រូវគេសម្លាប់។ ទោះ​បើ​ធ្វើ​ទោស​យ៉ាង​ណា​ក៏​ដោយគង់ ​តែ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គមិន​ទាន់​បែរ​ចេញ​នៅ​ឡើយគឺ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​នៅ​តែ​លូក​មក​ទៀត។ 5 វេទនាហើយ ដល់ជន‌ជាតិ​អាស្ស៊ីរី ដែល​ជា​ដំបង​នៃ​សេចក្ដី​ក្រោធ​របស់​យើងហើយ​រំពាត់​នៅ​ដៃ​គេ គឺ​ជា​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​យើង! 6 យើងចាត់គាត់អោយទៅជាតិសាសន៍មួយដែលក្រអឺតក្រទមនិងប្រឆាំងនឹងប្រជាជនដែលខឹងនឹងយើងយ៉ាងខ្លាំង។ យើងបញ្ជាឲ្យគេចាប់យកជយភ័ណ្ឌចាប់យកហើយជាន់ឈ្លីពួកគេដូចភក់នៅតាមផ្លូវ។ 7 ប៉ុន្តែគេមិនបានយល់ទេ គឺ​គេ​មាន​ចិត្ត​គំនិត​ផ្សេងគឺ​មាន​ចិត្ត​ចង់​បំផ្លាញ​វិញ គឺគេចង់បំផ្លាញនិង រំលាយប្រជាជាតិជាច្រើន។ 8 ដ្បិត​គេពោល​ថា អ្នកដឹកនាំរបស់​យើង​ទាំងនោះ «តើ​មិន​មែន​ជា​ស្តេច​គ្រប់​គ្នា​ទេ​ឬ? 9 តើក្រុងកាល‌នរមិនដូចដូច​ក្រុង​កើ‌កេ‌មីសទេឬ? តើក្រុង​ហា‌ម៉ាត់ ក្រុង​អើផាឌ ក្រុង​សាម៉ារីមិនដូចអាផាបទេឬ? តើស្រុកសាម៉ារីមិនដូចក្រុងដាម៉ាសទេឬ? 10 យើងបានយកឈ្នះលើរាជាណាចក្រដែលមានរូបព្រះក្លែងក្លាយគឺរូបបដិមា ហើយធំជាងរូបព្រះនៅក្រុងយេរូសាឡិមនិងនៅទឹកដីសាម៉ារីទៅទៀត។ 11 គឺដូចយើង​បានធ្វើ​ដល់​ក្រុង​សាម៉ារី និង​រូប​ព្រះ​របស់​គេដូច​ដែល តើយើង​នឹងមិនធ្វើ​ដល់​ក្រុង​យេរូសាឡិមនិង​រូប​ព្រះ​របស់​គេ​ដែរ​ទេឬ?» 12 នៅពេលដែលព្រះអម្ចាស់បានសម្រេចកិច្ចការរបស់ព្រះអង្គនៅលើភ្នំស៊ីយ៉ូន ហើយនិងក្រុងយេរូសាឡិម យើង​នឹង​ដាក់​ទោស​ដល់ស្ដេច​អាស្ស៊ីរី ដែល​មាន​ចិត្ត​អួត‌អាង និងមើលទៅមាន​​ឫក​ខ្ពស់ 13 ដ្បិត​ស្ដេច​នោះ​មាន​រាជ‌ឱង្ការ​ថា «យើង​ទទួល​ជ័យ‌ជម្នះដោយ‌សារ​កម្លាំង និង​ប្រាជ្ញា​របស់​យើង​ផ្ទាល់។ យើង​បានស្គាល់ការនោះ យើង​បាន​ដកចេញ​ព្រំ‌ដែន​របស់​ប្រជនជាតិទាំងនោះ។ យើងបាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិរបស់​គេ​ទៀត​ផង ហើយដូចដែលយើងទម្លាក់​ស្ដេច​ជា​ច្រើន​ចុះ​ពី​បល្ល័ង្ក។ 14 ដៃរបស់យើងបានរឹបអូសយកទ្រព្យសម្បត្តិរបស់ប្រជាជាតិទាំងឡាយ ហើយដូច​គេ​ប្រមូល​ពង​សត្វពី​សំបុក​ដែល​មេ​វា​បោះ​បង់​ចោល យើង​ក៏​បាន​ប្រមូល​រួប​រួម​លោក​ទាំង​មូល​យ៉ាង​នោះ​ដែរគ្មាន​ណា​មួយ​កម្រើក​ស្លាប ឬ​បើកមាត់ ឬ​ស្រែក​ចេក‌ចាច​ឡើយ»។ 15 ពូថៅតើនឹងអួតខ្លួនប្រឆាំងនឹងអ្នកដែលកាន់វាបាននោះទេ? តើរណានិងលើកតម្កើងខ្លួនវាជាងអ្នកដែលប្រើវាបានឬទេ? ឬ​ដូច​ជា​ដំបង​នឹង​លើក​មនុស្ស​ឡើង ជា​មនុស្ស​ដែល​មិន​មែន​ធ្វើ​ជា​ឈើ​ផង។ 16 ហេតុនេះហើយ បានជាព្រះអម្ចាស់ដ៏ជាព្រះនៃពិភពទាំងមូល ចាត់ខ្មាំងសឹកចេញពីចំណោមទាហានដ៏ពូកែៗ របស់ពួកគេ ហើយនៅក្រោមសិរីរុងរឿងរបស់ព្រះអង្គនឹងឆេះដូចភ្លើងផងដែរ។ 17 ពន្លឺរបស់ជនជាតិអុីស្រាអែលនឹងប្រែទៅជាភ្លើងហើយព្រះដ៏វិសុទ្ធរបស់ព្រះអង្គនឹងក្លាយទៅជាអណ្ដាតភ្លើង​នោះ​នឹង​ឆេះ​ឡើង បន្សុស​បន្លា និង​អញ្ចាញ​របស់​គេ​នៅ​ថ្ងៃ​តែ​មួយ។ 18 ព្រះអម្ចាស់នឹងបំផ្លាញព្រៃឈើនិងស្រុកដ៏សម្បូណ៌សប្បាយរបស់វាទាំងព្រលឹងទាំងនឹងរូបកាយ​បាន​ដូច​ជា​មនុស្ស​កើត​ជំងឺដែល​នាំ​ឲ្យ​ខ្លួន​រីង‌រៃ​ស្លាប់​ទៅ។ 19 សំណល់​ដើម​ឈើដែល​សល់​នៅ​ក្នុង​ព្រៃ​របស់​គេនឹង​បាន​តិច​ណាស់ បាន​ជា​កូន​ក្មេង​នឹង​អាច​កត់​ទុក​បាន។ 20 នៅថ្ងៃនោះកូនចៅអុីស្រាអែលដែលនៅសេសសល់គឺកូនចៅរបស់លោកយ៉ាកុប ដែលបានរត់គេចខ្លួនលែងពឹងផ្អែកលើអ្នកដែលបានវាយឈ្នះពួកគេទៀតហើយ តែពួកគេនឹងពឹងផ្អែកលើព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអុីស្រាអែលវិញ។ 21 កូនចៅរបស់លោកយ៉ាកុបដែលនៅសល់នឹងវិលត្រឡប់ទៅរកព្រះជាម្ចាស់ដ៏មានឫទ្ធានុភាព។ 22 ដ្បិតអុីស្រា‌អែល​អើយ ទោះ​បី​ប្រជា‌ជន​របស់​អ្នក​មាន​ចំនួន​ច្រើន ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ​ក្ដីគង់​តែ​នឹង​មាន​តែ​សំណល់​ប៉ុណ្ណោះ​ដែលអាច​មក​វិញ។ ដ្បិត​បាន​សម្រេច​ឲ្យ​មាន​ការ​បំផ្លាញ ដោយ​សេចក្ដី​សុចរិត​ដ៏​លើស‌លន់។ 23 ដ្បិតព្រះជាម្ចាស់ដ៏ជាព្រះនៃពិភពលោកទាំងមូល ព្រះ‌អង្គ​នឹង​បង្ហើយ​ការ​បំផ្លាញ​សព្វ​គ្រប់​នៅ​កណ្ដាល​ទឹកដីទាំង​មូល។ 24 ហេតុនេះហើយ ព្រះជាអម្ចាស់ដ៏ជាព្រះនៃពិភពទាំងមូលមានព្រះបន្ទូលថា «ប្រជាជនរបស់យើងដែលរស់នៅស៊ីយ៉ូនមិនត្រូវភ័យខ្លាចនឹងជនជាតិអាសស៊ើរឡើយ។ ទោះ‌បី​គេ​វាយ​អ្នក​ដោយ​រំពាត់ ហើយ​លើក​ដំបង​ទាស់​នឹង​អ្នក ដូច​យ៉ាង​សាសន៍​អេស៊ីប​ក៏​ដោយ។ 25 កុំខ្លាចពួកគេឡើយដ្បិតមួយរយៈខ្លីនេះ​នៅ​តែ​បន្តិច​ទៀត សេចក្ដី​គ្នាន់‌ក្នាញ់​នឹង​បាន​សម្រេច គឺ​យើង​នឹង​បំបែរ​កំហឹង​ទៅ​បំផ្លាញ​ពួក​គេ​វិញ»។ 26 ក្រោយមក ព្រះអម្ចាស់នៃពិភពទាំងមូលនឹងវាយឈ្នះពួកគេ ដូចព្រះអង្គបានវាយឈ្នះជនជាតិម៉ាឌាននៅលើផ្ទាំងថ្មអូរែប។ ព្រះជាម្ចាស់នឹងលើកដំបងរបស់ខ្លួនលើសមុទ្រហើយលើកវាឡើង ដូចព្រះអង្គបានធ្វើនៅអេស៊ីប។ 27 នៅថ្ងៃនោះ បន្ទុករបស់អ្នកនឹងត្រូវលើកយកចេញពីស្មារបស់អ្នក និងនឹមរបស់អ្នកចេញពីកអ្នក ហើយនឹមរបស់អ្នកនឹងត្រូវបំផ្លាញដោយសារកម្លាំង។ 28 ខ្មាំងសត្រូវបានឡើង​មក​ដល់​អៃយ៉ាត ហើយគេ​បាន​ដើរ​កាត់​ស្រុក​មីករ៉ូន មក​ដាក់​អីវ៉ាន់​របស់​គេ​នៅ​ត្រង់​មីកម៉ាស​។ 29 ពួកគេ​បាន​ឆ្លង​មក​ហួស​ផ្លូវ​កាត់​ភ្នំ ហើយ​បាន​ឈប់​ស្នាក់​នៅ​ត្រង់​កេបា ក្រុង​រ៉ាម៉ា​ក៏​ភ័យ‌ញ័រ ហើយ​ពួក​គី‌បៀរជា​ស្រុក​របស់​សូល បាន​រត់​អស់​ហើយ។ 30 សូមស្រែកអោយខ្លាំងៗ កូនស្រីរបស់កាលីម! ចូរ​ត្រង‌ត្រាប់​ស្ដាប់! អ្នក​ស្រុក​អាណា‌ថោត​អើយ អ្នកពិតជាលំបាកណាស់! 31 អ្នក​ស្រុក​ម៉ាដ‌ម៉េណា​​ នឹង​រត់​បែក‌ខ្ញែក​គ្នាអ្នក​ស្រុក​កេប៊ីម​នឹង​នាំ​គ្នា​រត់​រក​កន្លែង​មានសុខសាន្ត។ 32 នៅ​ថ្ងៃ​ដដែល​នោះ ខ្មាំង​សត្រូវ​ទៅ​ដល់​ណូប គេ​ប្រើ​កម្លាំង​គំរាម​កំហែង​ភ្នំ​ស៊ីយ៉ូន គឺ​គំរាម​កំហែង​ក្រុង​យេរូ‌សាឡិម។ 33 ចូរមើល៍! ព្រះអម្ចាស់ដ៏ជាព្រះនៃពិភពទាំងមូលនឹងធ្វើអោយមែកឈើធ្លាក់ពីលើភ្នំដ៏គួរអោយស្ញែងខ្លាច។ ដើមឈើខ្ពស់ ៗ នឹងត្រូវគេកាប់ហើយដើមឈើខ្ពស់ៗ នឹងត្រូវរលំ។ 34 ព្រះអង្គ​នឹង​កាប់​រំលំ​ព្រៃ​របោះ ហើយ​ដើម​ឈើ​ធំៗ​ដ៏​មាន​តម្លៃ​នៅ​ស្រុក​លីបង់នឹង​ត្រូវ​រលំ​ដែរ។